Thursday, May 20, 2010

សួស្តី

សួស្តីអ្នកទាំងអស់គ្នា

ខ្ញុំរីករាយណាស់ដែលមានប្លុកស្ពតនេះ ដើម្បីជាការបង្ហាញនូវអត្តចរិកលក្ខណះរបស់ខ្ញុំ និងការទំនាក់ទំនងផ្សេងៗ។ តែអ្នកទាំងអស់គ្នានឹងចំលែកក្នុងចិត្ត ព្រោះថាប្លុកនេះខ្ញុំដាក់ជាឈ្មោះកូនប្រុសរបស់ខ្ញុំទេ ដែលឥលូវនេះវាកំពុងរស់នៅប្រទេសកាណាដា ជាមួយនឹងម្តាយរបស់វា ចំណែកឯខ្ញុំនេះរស់នៅយ៉ាងកំសត់នៅខេត្តសៀមរាប យ៉ាងកណ្តោចកណ្តែងកណ្តាលព្រៃដ៏ស្ងាត់ជ្រងំ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំស្រឡាញ់កូនរបស់ខ្ញុំខ្លាំងណាស់ ហើយថែមទាំងចង់បានវាមកចិញ្ចឹមផ្ទាល់ខ្លួនទៀតផង។ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមិនបានថ្នាក់ថ្នមកូនតាំងពីកើតមកម្ល៉េះ ព្រោះប្រពន្ធរបស់ខ្ញុំបានចាកចេញទៅប្រទេសកាណាដា តាំងតែពីនាងពរពោះបានប្រាំពីខែម្ល៉េះ។

ឥលូវនេះ ខ្ញុំធ្វើការនៅក្នុងសណ្ឋាគារមួយនៅខេត្តសៀមរាប ហើយសង្ឃឹមថាថ្ងៃណាមួយកូនប្រុសរបស់ខ្ញុំនឹងវិលមករកខ្ញុំដែលជាឪពុកតែមួយរបស់វាជាក់ជាមិនខាន។

អេសម្លាញ់ ស្តាប់រឿងខាងលើនេះ ហាក់ដូចជាកំសត់បន្តិច តែមិនជាថ្វីទេ ព្រោះថាអ្វីដែលសំខាន់នោះ គឺខំកសាងអនាគតមួយដ៏ល្អត្រកាលសម្រាប់ជីវភាពដ៏សម្បូរណ៍បែបដែលកំពុងតែមានក្នុងសព្វថ្ងៃយើងនេះ។

អរគុណ

ពីខ្ញុំ ចំរើន ហេង, បុរសកំសត់បំផុតលើលោកយើងនេះ។

No comments:

Post a Comment